គ្រឿងអលង្ការ​ច្នៃពី​សំបកគ្រាប់​កាំភ្លើង​របស់​ខ្មែរ​មានទីផ្សារធំនៅក្រៅប្រទេស

គ្រឿង​អលង្ការ​ដែល​ច្នៃ​ចេញ​ពី​គ្រាប់​កាំភ្លើង​ និង​សំបក​គ្រាប់​ចាស់​ៗ​របស់​កម្ពុជា​ត្រូវ​បាន​ សមាគម​ខ្មែរ​មួយ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មាន​ដូចជា​ ជប៉ុន​ អង់គ្លេស​ កាណាដា​ អាល្លឺម៉ង់​ អូស្ត្រាលី​ និងសហរដ្ឋអាមេរិក​ ជា​ទីផ្សារ​នាំ​​ចេញ​​ច្រើន​​ជាង​​គេ​​។​

អ្នក​ស្រី​ ញ៉ុក​ និមល​ អ្នក​​គ្រប់​​គ្រង​​ទូទៅ​​សមាគម​​បាន​​លើក​​ឡើង​​ថា​​ ក្នុង​មួយ​ខែ​ សមាគម​រចនា ​អាច​ផលិត​បាន​គ្រឿង​អលង្ការ​ដែល​ច្នៃ​ចេញ​ពី​គ្រាប់​​កាំភ្លើង​បាន​ ជាង​ ១​ពាន់​គ្រឿង​។ ​ទីផ្សារ​កុម្ម៉ង់​ទិញ​ពី​ក្រៅ​ប្រទេសកាល​ពី​​ឆ្នាំ​២០១៦​ មាន​​ចំនួន​ ២​ម៉ឺន​គ្រឿង ដែល​​ការ​នាំ​ចេញ​នេះ​អាច​​រក​​ចំណូល​​បា​​ន​ ៧ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិច​ចូលក្នុង​សមាគម​។

គួរ​បញ្ជាក់​ថា​ ក្រៅ​ពី​ផលិត​ផល​គ្រឿង​អលង្កា​រ​ច្នៃ​ចេញ​ពី​គ្រាប់​កាំភ្លើង​នេះ​ សមាគម​រចនា​ នៅ​មាន​ផលិត​​ផល​របស់​ខ្មែ​រ​​ជាច្រើន​ទៀត​មាន​ដូច​ជា​ ផលិត​ផល​ធ្វើ​ពី​សូត្រ​ ​គ្រឿង​តុប​តែង​ក្នុង​ផ្ទះ​ គ្រឿង​តុប​តែង​ធ្វើ​ពី​ឡោ​ស៊ី​ និង​បូស៊ី​ចាស់​ៗ​ ហូល​ផា​មួង​ ចាន​ ឆ្នាំង​ដី​ ពែង​ធ្វើ​ពី​សេរ៉ាមិច​ផង​ដែរ​​៕​

អត្ថបទ និង រូបភាព៖ ឌីណា វឌ្ឍនៈ

Source by: The Phnom Penh Time